This website works best with JavaScript enabled.
ឧបត្ថម្ភ Close

អ្នកស្រី វ៉ាន់ សូវ៉ាត និងកសិដ្ឋានសរីរាង្គរបស់អ្នកស្រី

អ្នកស្រី វ៉ាន់ សូវ៉ាត អ្នកសម្របសម្រួលសហគមន៍ស្ម័គ្រចិត្តសម្រាប់កសិកម្មនៅភូមិគោកដូង ខេត្តសៀមរាប

អ្នកស្រី វ៉ាន់ សូវ៉ាត អ្នកសម្របសម្រួលសហគមន៍ស្ម័គ្រចិត្តសម្រាប់កសិកម្មនៅភូមិគោកដូង ខេត្តសៀមរាប

ទីតាំង: ភូមិគោកដូង ខេត្តសៀមរាប

សេចក្ដីសង្ខេប: តាម​រយៈ​ជំនាញ​ថ្មី​ដែល​បាន​រៀន​ជា​ផ្នែក​មួយ​នៃ​គម្រោង​ប្រឆាំងនឹងបម្រែបម្រួល​អាកាសធាតុ​របស់​អង្គការបន្ទាយស្រី អ្នកស្រី វ៉ាន់ សូរ៉ាត បាន​បង្កើន​ផលិតភាព​កសិដ្ឋាន​របស់​អ្នក្រី​ដែល​ធ្វើ​ឱ្យ​វា​ធន់​នឹង​គ្រោះ​រាំង​ស្ងួត និង​ទឹកជំនន់។

អ្នកស្រី វ៉ាន់ សូវ៉ាត អ្នកសម្របសម្រួលសហគមន៍ស្ម័គ្រចិត្តសម្រាប់កសិកម្មនៅភូមិគោកដូង បានមានប្រសាសន៍ថា “មានទឹកជំនន់ច្រើននៅតំបន់នេះ សូម្បីតែដើមល្ហុងរបស់ខ្ញុំក៏ត្រូវបានបំផ្លាញដោយទឹកជំនន់កាលពីពីរឆ្នាំមុនដែរ”។

ជាផ្នែកមួយនៃគម្រោងប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុរបស់អង្គការបន្ទាយស្រី ក្នុងខេត្តសៀមរាប ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១១ អ្នកស្រី វ៉ាន់ សូវ៉ាត និង ២០ គ្រួសារផ្សេងទៀតមកពីភូមិចំនួន ៣ បានទទួលគ្រាប់ពូជ និងការបណ្តុះបណ្តាលកម្រិតខ្ពស់ លើការដាំដុះបន្លែ ដើម្បីពង្រឹងសមត្ថភាពទប់ទល់ក្នុងរដូវវស្សា។ អ្នកស្រី វ៉ាន់ សូវ៉ាត បានពន្យល់ថា “ខ្ញុំបានរៀនពីរបៀបប្រើសំណាប របៀបរៀបចំដី របៀបស្រោចស្រពដោយទឹកតិច និងរបៀបដាំដុះដំណាំធន់នឹងទឹកជំនន់ ដូចជា ត្រប់វែង សណ្តែកកួរ ត្រសក់ និងស្លឹកខ្ទឹម”។

ចម្ការបន្លែគ្រួសាររបស់អ្នកស្រី វ៉ាន់ សូវ៉ាត ពិតជាគួរអោយចាប់អារម្មណ៍ណាស់។ ជាមួយនឹងប្រាក់ចំនេញតិចតួចដែលអ្នកស្រីបានមកពីការលក់បន្លែ អ្នកស្រីអាចដាំដុះជាបណ្តើរៗនៅលើដីដែលអ្នកស្រីបានទទួលមរតកពីឪពុករបស់អ្នកស្រី និងដោយទិញដីជិតខាងបន្ថែម។ អ្នកស្រីសូវ៉ាត​លក់​បន្លែបង្ការ​របស់អ្នកស្រីរៀង​រាល់​ព្រឹក​នៅ​ឯផ្សារ។ អ្នកស្រីនិយាយដោយមោទនភាពថា “គាត់តែងតែលក់ដាច់អស់នៅម៉ោង ១០ ព្រឹក” ។

មុន​គម្រោង​ប្រឆាំងនឹងបម្រែបម្រួល​អាកាសធាតុ អ្នកស្រី សូវ៉ាត ក៏ដូច​កសិករ​ខ្មែរ​ភាគច្រើន​ដែរ បាន​ប្រើ​ជីគីមី​ដើម្បី​ដាំដុះ​បន្លែ​របស់​ពួកគេ។ ជាផ្នែកមួយនៃគម្រោងប្រឆាំងនឹងបម្រែបំរួលអាកាសធាតុ អ្នកចូលរួមត្រូវបានបង្រៀនអំពីផលប៉ះពាល់អវិជ្ជមាននៃការប្រើប្រាស់សារធាតុគីមីលើបរិស្ថាន និងបង្ហាញពីរបៀបធ្វើជីសរីរាង្គ។ “ពីមុនមានលាមកជ្រូកនិងទាច្រើនណាស់នៅក្នុងភូមិ ដែលមានក្លិនមិនល្អបែបនេះ។ ឥឡូវ​នេះពួកវា​ត្រូវបានប្រើប្រាស់ទៅ​លើ​បន្លែ​ទាំង​អស់​របស់​ខ្ញុំហើយ» អ្នកស្រីសូវ៉ាត និយាយ​ទាំង​ញញឹម។

ជំនាញថ្មីរបស់អ្នកស្រីសូវ៉ាត លើការដាំបន្លែ មិនត្រឹមតែល្អសម្រាប់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរកចំណូលបានច្រើនថែមទៀតផង ដោយសារបន្លែគ្មានជាតិគីមី ដោយអាចលក់បានក្នុងតម្លៃជិតទ្វេដងនៃតម្លៃបន្លែធម្មតានៅទីផ្សារក្នុងស្រុក។ បន្ទាប់ពីអង្គការបន្ទាយស្រីបានអញ្ជើញប្រធានផ្សារក្នុងស្រុកមកពិនិត្យមើលគម្រោងប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងស្វែងយល់ពីអត្ថប្រយោជន៍នៃការចម្អិនជាមួយអាហារសរីរាង្គរួចមក គាត់បានបង្កើតគម្រោងថ្មីមួយដែលអ្នកលក់បន្លែសរីរាង្គទាំងអស់នៅលើទីផ្សារអាចកំណត់អត្តសញ្ញាណបានដោយពាក់អ៊ាមពណ៌បៃតង និងលឿង។ អ្នកស្រីសូវ៉ាតបានពន្យល់ថា “មានតែស្ត្រី៣នាក់ផ្សេងទៀតប៉ុណ្ណោះនៅផ្សារដែលមានអាវអ៊ាមសរីរាង្គ ដែលមានន័យថាយើងអាចលក់ផលិតផលរបស់យើងបានកាន់តែច្រើន”។ ឧទាហរណ៍ អ្នកលក់បន្លែសរីរាង្គអាចលក់បន្លែមួយគីឡូតម្លៃ ៦០០០រៀល (ប្រហែល ១,៥ដុល្លារ) ចំណែកអ្នកលក់បន្លែធម្មជាតិវិញ គឺអាចលក់បានតែ ៣០០០ រៀល (ប្រហែល ០,៧៥ ដុល្លារ) ប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ អ្នកស្រីសូវ៉ាតនិយាយដោយមោទនភាពថា “ប៉ុន្តែប្រជាជននៅតែចូលចិត្តបន្លែរបស់ខ្ញុំ ដោយសារពួកគេដឹងពីផលប៉ះពាល់អវិជ្ជមាននៃសារធាតុគីមីមកលើសុខភាពរបស់ពួកគេ”។

អ្នកស្រីសូវ៉ាតបានចែករំលែកចំណេះដឹងថ្មីរបស់អ្នកស្រីអំពីកសិកម្មសរីរាង្គ និងភាពធន់នឹងគ្រោះរាំងស្ងួតជាមួយអ្នកភូមិផ្សេងទៀត តាមរយៈតួនាទីរបស់អ្នកស្រីជាអ្នកសម្របសម្រួលសហគមន៍ ដោយលើកទឹកចិត្តអ្នកជិតខាងឱ្យទទួលយកបច្ចេកទេសដូចគ្នានេះ។ “ឥឡូវ​នេះ​ជាមួយ​នឹង​ការ​ហ្វឹកហាត់​ដែល​ខ្ញុំ​បាន​ទទួល ខ្ញុំ​បាន​ត្រៀម​ខ្លួន​បានរួចជាស្រេចសម្រាប់​រដូវ​វស្សា​ឆ្នាំ​នេះ។ ខ្ញុំ​នឹង​ដាំ​ត្រប់វែង​ឲ្យ​បាន​ច្រើន ដាំសណ្ដែកកួរ និងបន្លែងឡើងទ្រើងឲ្យ​បាន​ច្រើន ព្រមទាំង​ប្រើប្រាស់​ថង់​ផសម្រាប់​ដាំ​បន្លែ​នៅ​រដូវ​វស្សា»។

រៀបការ​ជាមួយ​កូន​៤​នាក់ក្នុងបន្ទុក អ្នកស្រីសូវ៉ាត មាន​គម្រោង​ធំមួយ​ក្នុង​ការ​ចិញ្ចឹម​កូន​តូចៗរបស់អ្នកស្រី។ អ្នកស្រីចង់ធ្វើស្រះចិញ្ចឹមត្រី ហើយអ្នកស្រីស្រមៃចង់សាងសង់ផ្ទះថ្មីនៅថ្ងៃណាមួយ។ «នៅពេលកូនខ្ញុំកាន់តែធំ ខ្ញុំនឹងលើកទឹកចិត្តពួកគេមិនឱ្យធ្វើចំណាកស្រុកទៅខេត្តផ្សេងទេ គឺត្រូវធ្វើស្រែចម្ការនៅលើដីរបស់យើង។ ធ្វើ​បែប​នេះ​ពួក​គេ​អាច​រក​ប្រាក់​បាន​គ្រប់​គ្រាន់​ដើម្បី​ចិញ្ចឹម​ខ្លួន និង​មាន​ជីវិត​រស់​នៅ​ល្អ»។