This website works best with JavaScript enabled.
ឧបត្ថម្ភ Close

ការលើកកម្ពស់ជីវភាពរស់នៅ

ឱកាសការងារ

ការដាំដុះផ្សិតនៅខេត្តបាត់ដំបង

កសិដ្ឋានផ្សិតដែលកំពុងរីកចម្រើននេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែង និងការលះបង់របស់អ្នកសម្របសម្រួលសហគមន៍ភូមិកំពង់ឆ្នាំង១។ កាលពីខែមីនា ឆ្នាំ ២០១២ អ្នកសម្របសម្រួលសហគមន៍ចំនួន ២៩ នាក់មកពី ៦ ភូមិបានចូលរួមវគ្គបណ្តុះបណ្តាលមួយដែលធ្វើឡើងដោយអង្គការបន្ទាយស្រីស្តីពីការដាំដុះផ្សិតក្នុងក្រុងបាត់ដំបង។ លើសពីនេះ អង្គការបន្ទាយស្រីបានផ្តល់ឧបករណ៍ និងសម្ភារៈចាំបាច់ដល់ពួកគេ ដើម្បីចាប់ផ្តើមកសិដ្ឋានដាំដុះផ្សិតទៀតផង។

អានអត្ថបទពេញ
ការដាំដុះផ្សិត

ការផ្តល់ឥណទានដល់កសិករជនបទ

នៅក្នុងប្រទេសកម្ពុជា ការខ្ចីប្រាក់គឺជាយន្តការមួយក្នុងចំនោមយន្តការដោះស្រាយដែលជនក្រីក្រនៅតាមជនបទប្រើប្រាស់ដើម្បីដោះស្រាយជាមួយនឹងជីវភាពរស់នៅរបស់ពួកគេ និងព្រឹត្តិការណ៍សំខាន់ៗនៃវដ្តជីវិតរបស់ពួកគេ។ “សមាជិក​យក​ប្រាក់​កម្ចី​ជា​ចម្បង​សម្រាប់​វិស័យ​កសិកម្ម៖ សម្រាប់​ធ្វើ​ស្រែ ដាំ​បន្លែ និង​ទិញ​ជី។ បន្ទាប់មកសមាជិកភាគច្រើនទទួលបានប្រាក់ចំណេញពីប្រាក់កម្ចីរបស់ពួកគេ ហើយអាចសងវិញបានយ៉ាងងាយស្រួល” លោកជឿន ពន្យល់។

អានអត្ថបទពេញ
លោក ជុំ ជឿន អ្នកសម្របសម្រួលសហគមន៍ និងជាអ្នកគ្រប់គ្រងគម្រោងឥណទានសម្រាប់ភូមិស្វាយជ្រុំ ខេត្តបាត់ដំបង

ការលើកកម្ពស់ជីវភាពរស់នៅតាមជនបទ តាមរយៈប្រព័ន្ធធារាសាស្រ្ត

កាលពី៦ខែមុន ប្ដីប្រពន្ធ ហួត ហឿម និង ប៉ែន ប៊ុនធឿន មានប្រភពទឹកជិតបំផុតនៅចម្ងាយជាង ១០០ ម៉ែត្រ ដែលធ្វើឲ្យការដាំបន្លែបង្ការរបស់ពួកគេមិនអាចអនុវត្តបាន ហើយរស់ពឹងតែទៅលើការធ្វើស្រែត្រឹមម្ដងក្នុងមួយឆ្នាំប៉ុណ្ណោះ។ លោក ហឿម មានប្រសាសន៍ថា “ពីមុនយើងត្រូវរែកទឹកច្រើនដងក្នុងមួយថ្ងៃ ដើម្បីប្រមូលទឹក ហើយយើងបានចំណាយប្រាក់យ៉ាងច្រើនទៅលើប្រេងឥន្ធនៈ។

អានអត្ថបទពេញ
ប្ដីប្រពន្ធ ហួត ហឿម និង ប៉ែន ប៊ុនធឿន

សារុន និង សុផានី

គំនិតផ្តួចផ្តើមអភិវឌ្ឍន៍មូលដ្ឋានដូចជាធនាគារគោ និងគម្រោងឥណទានផ្តល់មធ្យោបាយសម្រាប់គ្រួសារដែលរស់នៅជាមួយមេរោគអេដស៍/ជំនួយក្នុងការលើកខ្លួនចេញពីភាពក្រីក្រ។

អានអត្ថបទពេញ
* ឈ្មោះសារុន និងសុផានី ត្រូវបានប្រើប្រាស់ដើម្បីការពារអត្តសញ្ញាណរបស់ពួកគេ

អ្នកស្រី វ៉ាន់ សូវ៉ាត និងកសិដ្ឋានសរីរាង្គរបស់អ្នកស្រី

តាម​រយៈ​ជំនាញ​ថ្មី​ដែល​បាន​រៀន​ជា​ផ្នែក​មួយ​នៃ​គម្រោង​ប្រឆាំងនឹងបម្រែបម្រួល​អាកាសធាតុ​របស់​អង្គការបន្ទាយស្រី អ្នកស្រី វ៉ាន់ សូរ៉ាត បាន​បង្កើន​ផលិតភាព​កសិដ្ឋាន​របស់​អ្នក្រី​ដែល​ធ្វើ​ឱ្យ​វា​ធន់​នឹង​គ្រោះ​រាំង​ស្ងួត និង​ទឹកជំនន់។

អានអត្ថបទពេញ
អ្នកស្រី វ៉ាន់ សូវ៉ាត អ្នកសម្របសម្រួលសហគមន៍ស្ម័គ្រចិត្តសម្រាប់កសិកម្មនៅភូមិគោកដូង ខេត្តសៀមរាប

ជំនាញ​ដាំដុះបន្លែ​ថ្មី​របស់លោក គ្រី ចោម

លោក គ្រី ចោម អាយុ ៥៩ ឆ្នាំ មិនតែងតែមានកសិដ្ឋានបន្លែទេ។ “មុនពេលដែលខ្ញុំចាប់ផ្តើមដាំបន្លែកាលពី២ឆ្នាំមុន គឺខ្ញុំមិនមានអ្វីធ្វើឡើយបន្ទាប់ពីរដូវច្រូតកាត់ ដូច្នេះខ្ញុំតែងតែទៅផឹកស៊ីស្រវឹងជាមួយមិត្តភក្តិ។ ពេល​ខ្លះ​ពេល​ខ្ញុំ​ផឹក ខ្ញុំបានប្រើអំពើហិង្សា​ទៅលើប្រពន្ធទៀតផង»។

អានអត្ថបទពេញ
លោក គ្រី ចោម អង្គុយលើអង្រឹងនៅក្រោមរងត្រឡាចរបស់គាត់

មជ្ឈមណ្ឌលសិប្បកម្មសហគមន៍ស្ត្រីឃុំកំពង់ថ្កូវ

អ្នកស្រី ប៊ុន ភឿត បានមកកាន់​មជ្ឈមណ្ឌល​សិប្បកម្ម​ស្ត្រី​សហគមន៍​កំពង់​ថ្កូវ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ត្បាញ​ក្រមា។ អ្នកស្រីចំណាយពេល៦ខែដើម្បីរៀនពីរបៀបធ្វើក្រមាពីកប្បាសចម្រុះពណ៌តាមបែបប្រពៃណី ហើយឥឡូវនេះអ្នកស្រីអាចត្បាញបានរហូតដល់ទៅ៣ក្រមាក្នុងមួយថ្ងៃ។

អានអត្ថបទពេញ
អ្នកស្រី ប៊ុន ភឿត កំពុងកាត់តម្រឹមក្រមាដែលអ្នកស្រីត្បាញបាន

វឌ្ឍនភាពនៃរចនាសម្ព័ន្ធអភិវឌ្ឍន៍សហគមន៍

សួនបន្លែរបស់លោកស្រី អ៊ូ ហ៊ាប ស្ថិតនៅលើដីជម្រាលមាត់ស្ទឹងសង្កែ។ លោក្រីពន្យល់ថា "ពីមុនខ្ញុំធ្លាប់រែកទឹកពីស្ទឹងឡើងជម្រាលពី ៣០ ទៅ ៤០ ជើងក្នុងមួយថ្ងៃ" ដោយលោកស្រីបានបង្ហាញស្លាកស្នាមក្រិននៅលើស្មារបស់លោកស្រីដែលនៅតែអាចមើលឃើញពីការងារធ្ងន់អស់ជាច្រើនឆ្នាំមកនេះ។

អានអត្ថបទពេញ
លោក្រី អ៊ូ ហ៊ាប កំពុងស្រោចទឹកសួនបន្លែរបស់លោកស្រី

ការ​លើក​កម្ពស់​ជីវភាព​កសិករជា​ស្រ្តីម្នាក់​នៅ​ខេត្ត​សៀមរាប

លោកស្រី ឡាក់ សំ អាយុ ៥៤ឆ្នាំ ជាកសិករ រស់នៅជាមួយប្តី និងសមាជិកគ្រួសារ ៧នាក់ ក្នុងនោះមានកូន២នាក់ ចៅ២នាក់ ក្មួយស្រី១នាក់ និងក្មួយប្រុសម្នាក់ នៅភូមិផ្លុង មានចម្ងាយប្រហែល១២គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ បច្ចុប្បន្ន​លោកស្រី​ជា​អ្នក​សម្របសម្រួល​សហគមន៍​នៅអង្គការ​បន្ទាយ​ស្រី ហើយ​ទទួល​បន្ទុក​ក្រុម​សន្សំ​ប្រាក់ និង​ឥណទាន​សម្រាប់​ភូមិ​របស់​លោកស្រី។

អានអត្ថបទពេញ