This website works best with JavaScript enabled.
ឧបត្ថម្ភ Close

វឌ្ឍនភាពនៃរចនាសម្ព័ន្ធអភិវឌ្ឍន៍សហគមន៍

លោក្រី អ៊ូ ហ៊ាប កំពុងស្រោចទឹកសួនបន្លែរបស់លោកស្រី

លោក្រី អ៊ូ ហ៊ាប កំពុងស្រោចទឹកសួនបន្លែរបស់លោកស្រី

ទីតាំង: ភូមិកាត់ចេញ នៅខេត្តបាត់ដំបង

ខ្លឹមសារសង្ខេប: រចនាសម្ព័ន្ធអភិវឌ្ឍន៍មូលដ្ឋានដែលជំរុញដោយអង្គការបន្ទាយស្រីនៅតែរឹងមាំនៅក្នុងភូមិមួយក្នុងចំណោមភូមិដែលផ្ដាច់ចេញពីគម្រោងរបស់អង្គការបន្ទាយស្រី។

សួនបន្លែរបស់លោកស្រី អ៊ូ ហ៊ាប ស្ថិតនៅលើដីជម្រាលមាត់ស្ទឹងសង្កែ។ លោក្រីពន្យល់ថា “ពីមុនខ្ញុំធ្លាប់រែកទឹកពីស្ទឹងឡើងជម្រាលពី ៣០ ទៅ ៤០ ជើងក្នុងមួយថ្ងៃ” ដោយលោកស្រីបានបង្ហាញស្លាកស្នាមក្រិននៅលើស្មារបស់លោកស្រីដែលនៅតែអាចមើលឃើញពីការងារធ្ងន់អស់ជាច្រើនឆ្នាំមកនេះ។

ឥឡូវនេះ ដោយសារមានម៉ាស៊ីនបូមទឹកថ្មីមួយដែលទិញដោយអង្គការបន្ទាយស្រី លោកស្រីហ៊ាប និងពលរដ្ឋ៤គ្រួសារផ្សេងទៀតអាចបូមទឹកដល់ច្រាំងស្ទឹង និងបានធ្វើឱ្យដីរបស់ពួកគេកាន់តែមានផលិតភាព ព្រមទាំងចំណេញពេលវេលា និងធូរកម្លាំងច្រើន។

ក្នុងនាមជាគម្រោងមួយក្នុងចំនោម «ភូមិដែលត្រូវបានកាត់ចេញ» ភូមិរបស់លោកស្រីអ៊ូហ៊ាបបានឈប់ទទួលការគាំទ្រដោយផ្ទាល់ពីអង្គការបន្ទាយស្រីក្នុងឆ្នាំ ២០១១។ ទោះជាយ៉ាងណាក៏ដោយ រចនាសម្ព័ន្ធចូលរួមអភិវឌ្ឍន៍ដែលផ្តួចផ្តើមដោយអង្គការបន្ទាយស្រីនៅតែមានភាពរឹងមាំ។ នៅដើមឆ្នាំ ២០១២ បន្ទាប់ពីរកឃើញបញ្ហាប្រឈមរបស់គ្រួសារកសិកររស់នៅតាមមាត់ស្ទឹងក្នុងកិច្ចប្រជុំអភិវឌ្ឍន៍ភូមិ៣ឆ្នាំរំកិលរបស់ពួកគេ អ្នកសម្របសម្រួលសហគមន៍បានដាក់សំណើទៅអង្គការបន្ទាយស្រីសុំជំនួយហិរញ្ញវត្ថុដើម្បីទិញម៉ាស៊ីនបូមទឹកចំនួន៥ សម្រាប់គ្រួសារដែលរស់នៅតាមមាត់ស្ទឹង។

ម៉ាស៊ីនបូមទឹកដែលមានតម្លៃប្រហែល ២០ ដុល្លារក្នុងមួយគ្រឿង ត្រូវបានផ្តល់ឱ្យដល់គ្រួសារដែលរងផលប៉ះពាល់ ជាផ្នែកមួយនៃប្រាក់កម្ចីដោយមិនគិតការប្រាក់ ដែលពួកគេអាចសងវិញក្នុងរយៈពេល២ឆ្នាំ។ អ្នកសម្របសម្រួលសហគមន៍បានពន្យល់ថា “ដើមទុនដែលបានមកពីការសងប្រាក់កម្ចីនឹងត្រូវប្រើប្រាស់ដើម្បីទិញម៉ាស៊ីនបូមទឹកសម្រាប់គ្រួសារបន្ថែមទៀត និងដើម្បីបង្កើនដើមទុននៃគម្រោងកម្ចីភូមិ”។

ចាប់តាំងពីផលិតភាពកសិដ្ឋានរបស់លោកស្រីហ៊ាប បានកើនឡើងយ៉ាងខ្លាំងជាមួយនឹងការទទួលបានទឹកកាន់តែប្រសើរ លោកស្រីបានបង់ប្រាក់ពាក់កណ្តាលនៃប្រាក់កម្ចីរបស់លោកស្រីរួចហើយ។ លោកស្រីហ៊ាបបានពន្យល់ថា “ឥឡូវនេះខ្ញុំមានម៉ាស៊ីនបូមទឹក ដែលអាចឱ្យខ្ញុំអាចប្រើប្រាស់ដីទាំងអស់របស់ខ្ញុំដើម្បីដាំដុះបន្លែ ដូច្នេះជីវភាពរបស់ខ្ញុំបានប្រសើរឡើងហើយ”។

អង្គការបន្ទាយស្រីបានបង្កើតដំណើរការច្បាស់លាស់សម្រាប់ការចូលរួមភូមិគោលដៅថ្មី និងការអនុវត្តដំណាក់កាលចេញពីភូមិដែលលែងត្រូវការជំនួយផ្ទាល់។ ការត្រៀមខ្លួនជាស្រេចនៃភូមិជាក់លាក់មួយដែលត្រូវដកចេញជាដំណាក់កាលគឺត្រូវបានត្រួតពិនិត្យដោយប្រើសូចនាករដែលអ្នកសម្របសម្រួលសហគមន៍ និងអ្នកផ្សេងទៀតបានបង្កើត ដែលអាចឱ្យមានការវាស់វែងស្របគ្នានៃវឌ្ឍនភាព និងការចង្អុលបង្ហាញយ៉ាងឆាប់រហ័សអំពីបញ្ហាសំខាន់ៗដែលត្រូវដោះស្រាយ។