This website works best with JavaScript enabled.
ឧបត្ថម្ភ Close

ការផ្តល់ឥណទានដល់កសិករជនបទ

លោក ជុំ ជឿន អ្នកសម្របសម្រួលសហគមន៍ និងជាអ្នកគ្រប់គ្រងគម្រោងឥណទានសម្រាប់ភូមិស្វាយជ្រុំ ខេត្តបាត់ដំបង

លោក ជុំ ជឿន អ្នកសម្របសម្រួលសហគមន៍ និងជាអ្នកគ្រប់គ្រងគម្រោងឥណទានសម្រាប់ភូមិស្វាយជ្រុំ ខេត្តបាត់ដំបង

ទីតាំង: ភូមិស្វាយជ្រុំ ខេត្តបាត់ដំបង

សេចក្ដីសង្ខេប: អង្គការបន្ទាយស្រីបានគាំទ្រគម្រោងឥណទានជនបទដែលមានការប្រាក់ទាប ដើម្បីលើកកម្ពស់ជីវភាពរស់នៅជនបទ។

លោក ជុំ ជឿន អ្នកសម្របសម្រួលសហគមន៍ និងជាអ្នកគ្រប់គ្រងគម្រោងឥណទានសម្រាប់ភូមិរបស់គាត់ បាននិយាយដោយមោទនភាពថា “ពួកគេ (សហគមន៍) ត្រូវការមនុស្សស្មោះត្រង់ដើម្បីគ្រប់គ្រងគម្រោងឥណទាន ដូច្នេះពួកគេជ្រើសរើសខ្ញុំ” ។ ចាប់តាំងពីលោកជឿន បានចាប់ផ្តើមគ្រប់គ្រងគម្រោងឥណទានកាលពី៣ឆ្នាំមុន ឥឡូវនេះសហគមន៍មានសមាជិកចំនួន ៣៩ នាក់ ហើយដើមទុនបានកើនឡើងពី ១០ លានរៀលដល់ជាង ១៤ លានរៀល (ពី ២៥០០ ដុល្លារ ទៅ ៣៥០០ ដុល្លារ)។

នៅក្នុងប្រទេសកម្ពុជា ការខ្ចីប្រាក់គឺជាយន្តការមួយក្នុងចំនោមយន្តការដោះស្រាយដែលជនក្រីក្រនៅតាមជនបទប្រើប្រាស់ដើម្បីដោះស្រាយជាមួយនឹងជីវភាពរស់នៅរបស់ពួកគេ និងព្រឹត្តិការណ៍សំខាន់ៗនៃវដ្តជីវិតរបស់ពួកគេ។ “សមាជិក​យក​ប្រាក់​កម្ចី​ជា​ចម្បង​សម្រាប់​វិស័យ​កសិកម្ម៖ សម្រាប់​ធ្វើ​ស្រែ ដាំ​បន្លែ និង​ទិញ​ជី។ បន្ទាប់មកសមាជិកភាគច្រើនទទួលបានប្រាក់ចំណេញពីប្រាក់កម្ចីរបស់ពួកគេ ហើយអាចសងវិញបានយ៉ាងងាយស្រួល” លោកជឿន ពន្យល់។ ប្រាក់កម្ចីប្រែប្រួលពី ចន្លោះ ២០០០០០ រៀលទៅ ១ លានរៀល (ពី ៥០ ដុល្លារទៅ ២០ ដុល្លារ) ហើយមនុស្សភាគច្រើន តែងសងប្រាក់កម្ចីរបស់ពួកគេវិញបន្ទាប់ពីខ្ចីបានមួយឆ្នាំ។

លោកជឿន ពន្យល់ពីលក្ខខណ្ឌនៃប្រាក់កម្ចីដល់សមាជិកសហគមន៍ និងគ្រប់គ្រងកិច្ចសន្យា។ ប្រាក់កម្ចីទទួលបានអត្រាការប្រាក់ត្រឹមតែ ៣% ប៉ុណ្ណោះ ដែលទាបជាងអ្នកផ្តល់ប្រាក់កម្ចីឯកជនជាច្រើនផ្សេងទៀត រួមទាំងភ្នាក់ងារឥណទានខ្នាតតូច ហើយជាមួយនឹងលក្ខខណ្ឌកម្ចីកាន់តែប្រសើរ រក្សាប្រាក់ចំណេញនៃគម្រោងនៅក្នុងសហគមន៍។ ក្នុងចំណោមនោះ ១% បានទៅការបង្កើនដើមទុនរបស់គម្រោងឥណទាន ១% បានទៅអ្នកសម្របសម្រួលសហគមន៍ និង ១% ទៀតបានទៅអ្នកគ្រប់គ្រង ដែលក្នុងនោះពួកគេក៏បានទុកមួយចំនួនតូច ទុកជាមូលនិធិសង្គ្រោះបន្ទាន់សម្រាប់សមាជិកសម្រាប់បង្ការដល់ហេតុការណ៍ដែលមិននឹកស្មានដល់ ដូចជាពិធីបុណ្យសព និងឈឺថ្កាត់ជាដើម។

អង្គការបន្ទាយ​ស្រី​បាន​ជួយ​រៀបចំ​គម្រោង​បែប​នេះ​ចំនួន ១០ នៅ​ភូមិ​គោលដៅ​ចំនួន ១០ ក្នុង​ខេត្ត​បាត់ដំបង។ លទ្ធភាពទទួលបានឥណទានមានសារៈសំខាន់ណាស់សម្រាប់វដ្តជីវភាពរបស់គ្រួសារនៅជនបទ ហើយគម្រោងឥណទានដែលដឹកនាំដោយសហគមន៍ដូចជាគម្រោងនេះ ត្រូវធានាថាសមាជិកទទួលបានហានិភ័យតិចតួច ដោយសារអត្រាការប្រាក់ទាប។

លោកជឿន បានមើលឃើញអត្ថប្រយោជន៍នៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍នេះ តួយ៉ាងដូចជាគម្រោងឥណទានកំពុងមាននៅលើសហគមន៍របស់គាត់ស្រាប់។ ដោយមានការបំផុសគំនិតពីអ្វីដែលគាត់បានឃើញនៅក្នុងភូមិ ‘កាត់ចេញ’ ក្បែរខាងនោះ ដែលបានទទួលការគាំទ្រពីអង្គការបន្ទាយស្រីអស់រយៈពេលជាច្រើនឆ្នាំមកនោះ លោក ជឿន សង្ឃឹមថា ភូមិរបស់គាត់នឹងអាចមានធនាគារស្រូវនៅថ្ងៃអនាគត ដើម្បីអោយពួកគាត់មានលទ្ធភាពជួយដល់វិស័យនេះ ដែលគ្រួសារដែលងាយរងគ្រោះភាគច្រើន តែងជួបប្រទះអសន្តិសុខស្បៀង។