This website works best with JavaScript enabled.
ឧបត្ថម្ភ Close

រឿងរ៉ាវជោគជ័យ

ពួកយើងមានមោទនភាពដែលបានរួមដំណើរជាមួយពួកគេ

Banner of a woman smiling

អង្គការបន្ទាយស្រីប្រើបច្ចេកទេស «ការផ្លាស់ប្តូរដ៏សំខាន់បំផុត» សម្រាប់ការត្រួតពិនិត្យដើម្បីចាប់យកព័ត៌មានគុណភាពអំពីភាពខុសគ្នាពិតប្រាកដដែលកម្មវិធីកំពុងបង្កើតក្នុងជីវិតបុគ្គល។ រឿងរ៉ាវនៃការផ្លាស់ប្តូរខាងក្រោមបង្ហាញពីឥទ្ធិពលដែលបន្ទាយស្រីកំពុងមានលើជីវិតរបស់ស្ត្រី និងបុរសនៅជនបទកម្ពុជា។

វឌ្ឍនភាពនៃរចនាសម្ព័ន្ធអភិវឌ្ឍន៍សហគមន៍

សួនបន្លែរបស់លោកស្រី អ៊ូ ហ៊ាប ស្ថិតនៅលើដីជម្រាលមាត់ស្ទឹងសង្កែ។ លោក្រីពន្យល់ថា "ពីមុនខ្ញុំធ្លាប់រែកទឹកពីស្ទឹងឡើងជម្រាលពី ៣០ ទៅ ៤០ ជើងក្នុងមួយថ្ងៃ" ដោយលោកស្រីបានបង្ហាញស្លាកស្នាមក្រិននៅលើស្មារបស់លោកស្រីដែលនៅតែអាចមើលឃើញពីការងារធ្ងន់អស់ជាច្រើនឆ្នាំមកនេះ។

អានអត្ថបទពេញ
លោក្រី អ៊ូ ហ៊ាប កំពុងស្រោចទឹកសួនបន្លែរបស់លោកស្រី

ការ​លើក​កម្ពស់​ជីវភាព​កសិករជា​ស្រ្តីម្នាក់​នៅ​ខេត្ត​សៀមរាប

លោកស្រី ឡាក់ សំ អាយុ ៥៤ឆ្នាំ ជាកសិករ រស់នៅជាមួយប្តី និងសមាជិកគ្រួសារ ៧នាក់ ក្នុងនោះមានកូន២នាក់ ចៅ២នាក់ ក្មួយស្រី១នាក់ និងក្មួយប្រុសម្នាក់ នៅភូមិផ្លុង មានចម្ងាយប្រហែល១២គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ បច្ចុប្បន្ន​លោកស្រី​ជា​អ្នក​សម្របសម្រួល​សហគមន៍​នៅអង្គការ​បន្ទាយ​ស្រី ហើយ​ទទួល​បន្ទុក​ក្រុម​សន្សំ​ប្រាក់ និង​ឥណទាន​សម្រាប់​ភូមិ​របស់​លោកស្រី។

អានអត្ថបទពេញ

រឿងរ៉ាវជោគជ័យរបស់អ្នកស្រី យឿប ធារី ក្នុងការអនុវត្តការកសិកម្ម

បន្ទាប់ពីបានចូលរួមជាមួយគម្រោងបំរែបំរួលអាកាសធាតុរបស់បន្ទាយស្រី យៀប ធារី បានប្រើបច្ចេកទេសដែលនាងបានរៀនជាមួយផលិតកម្មដំណាំផ្ទាល់ខ្លួន ដូច្នេះហើយបានធ្វើឱ្យប្រាក់ចំណូល និងទំនាក់ទំនងគ្រួសាររបស់នាងកាន់តែប្រសើរឡើងយ៉ាងខ្លាំង។

អានអត្ថបទពេញ
លោកស្រី យឿប ធារី កំពុងធ្វើការនៅការដ្ឋានបណ្ដុះផ្សិតរបស់លោកស្រី

រឿងរ៉ាវផ្សះផ្សារដោយសន្តិវិធីដោយជោគជ័យរបស់អ្នកស្រី សុគន្ធ

បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលស្តីពីការផ្សះផ្សាជម្លោះដោយសន្តិវិធីរួចមក សុគន្ធ បានធ្វើឲ្យទំនាក់ទំនងរបស់នាងកាន់តែប្រសើរឡើងជាមួយស្វាមី និងកូន ក៏ដូចជាសហគមន៍កាន់តែទូលំទូលាយ ដែលធ្វើឲ្យនាងកាន់តែចូលរួម និងមានប្រយោជន៍ក្នុងតួនាទីជាអ្នកសម្របសម្រួលសហគមន៍។

អានអត្ថបទពេញ
សុគន្ធកំពុងបើកមើលកំណត់ហេតុរបស់នាងនៅក្រោមផ្ទះ ក្នុងភូមិគោកភ្នៅ ខេត្តសៀមរាប

អ្នកស្រី ហ៊ុន ហាក់ ៖ សុខភាព និង​ការ​ពង្រឹង​អំណាចរបស់អ្នកស្រី​តាមរយៈ​គម្រោង WASH

អ្នកស្រី ហ៊ុន ហាក់ ជា​អ្នក​ភូមិ​នៅ​ភូមិ​ល្បក់ ឃុំ​ដូនកែវ ស្រុក​ពួក ខេត្ត​សៀមរាប។ នាងបានចូលរួមក្នុងគម្រោង WASH ដែលជាកម្មវត្ថុចម្បងគឺដើម្បីកែលម្អចំណេះដឹងរបស់អ្នកភូមិក្រីក្របំផុតអំពីលទ្ធភាពទទួលបាន

អានអត្ថបទពេញ
អ្នកស្រី ហ៊ុន ហាក់ ក្រោយទទួលបានការងារថ្មី