This website works best with JavaScript enabled.
ឧបត្ថម្ភ Close

សហគមន៍កំពង់ឆ្នាំង១

Community Structure
សោម អាត

សហគមន៍កំពង់ឆ្នាំង១

យុវតី​វ័យ​៣២​ឆ្នាំ សោម អាត មិន​មែន​ជា​អ្នក​ដឹក​នាំ​ធម្មតា​នៅ​ជនបទ​ក្នុង​ប្រទេស​កម្ពុជានោះទេ ព្រោះកាលពីខែធ្នូ ឆ្នាំ ២០១២ សោម អាត ត្រូវបានសហគមន៍របស់នាងជ្រើសរើសឱ្យធ្វើជាតំណាងភូមិគោលដៅចំនួន៥របស់អង្គការបន្ទាយស្រី ឱ្យធ្វើជាប្រធានបណ្តាញអ្នកសម្របសម្រួលសហគមន៍របស់នាង។ “ពីមុនខ្ញុំជាអ្នកសម្របសម្រួលសហគមន៍ ខ្ញុំជាស្ត្រីមេផ្ទះ ហើយខ្ញុំនៅផ្ទះមើលថែកូន៤នាក់របស់ខ្ញុំ។ ខ្ញុំមិនក្លាហានទេ។ ឥឡូវ​នេះ​ខ្ញុំ​ជា​មេ​ដឹក​នាំ​ក្នុង​ភូមិ​របស់​ខ្ញុំ ខ្ញុំ​អាច​ជួយ​សហគមន៍​របស់​ខ្ញុំ​ដោះ​ស្រាយ​បញ្ហា និង​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​យើង» សោម អាត ពន្យល់។