កម្មវិធីប្រជុំឆ្លុះបញ្ចាំង និងរៀនសូត្រ ឆ្នាំ២០២៤

“សកម្មភាពបរិយាបន្នដើម្បីសមភាពយេនឌ័រ និងជីវភាពរស់នៅប្រកបដោយចីរភាព”
កាលពីថ្ងៃទី១៧-១៨ ខែធ្នូ កន្លងទៅនេះ ពួកយើងមកពីទាំងបីការិយាល័យ រាជធានីភ្នំពេញ សៀមរាប និងបាត់ដំបង បានមកជួបជុំគ្នាសម្រាប់សិក្ខាសាលាឆ្លុះបញ្ចាំង និងសិក្សារៀនសូត្រប្រចាំឆ្នាំ ២០២៤ ក្នុងគោលបំណង៖
 
• ដើម្បីអបអរសាទរសមិទ្ធិផលរបស់អង្គភាពទាំងមូលនៃឆ្នាំ ២០២៤ និងកំណត់អាទិភាពសម្រាប់ឆ្នាំ ២០២៥ ខាងមុខនេះ។
• រៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំទី១ នៃផែនការយុទ្ធសាស្ត្រ ៥ឆ្នាំថ្មី ២០២៥-២០២៩។
• ដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តកម្មវិធីទាក់ទងនឹងវឌ្ឍនភាព លទ្ធផល បញ្ហាប្រឈម មេរៀន និងផែនការអនុវត្តឆ្នាំ ២០២៥។
• ដើម្បីពង្រឹងសមត្ថភាពរបស់បុគ្គលិកទាំងអស់របស់អង្គការបន្ទាយស្រី តាមរយៈការបណ្តុះបណ្តាលក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការស្ដាប់យោបល់ ការយល់ដឹងអំពីយេនឌ័រ។

???? យើងរួមគ្នាអបអរសាទរសមិទ្ធផលឆ្នាំ ២០២៤ និងត្រៀមខ្លួនជាស្រេចសម្រាប់ផែនការយុទ្ធសាស្រ្តឆ្នាំ ២០២៥-២០២៩ របស់យើង។
#បន្ទាយស្រី #សមភាពយេនឌ័រ


