This website works best with JavaScript enabled.
ឧបត្ថម្ភ Close

កិច្ចប្រជុំក្រុមការងារឆ្លើយតបពហុវិស័យស្តីពីអំពើហិង្សាយេនឌ័រ

Multi-Sectoral Response Working Group Meeting on Gender-Based Violence

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ អង្គការបន្ទាយស្រី សហការជាមួយរដ្ឋបាលស្រុកពួក បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបពហុវិស័យ ស្តីពីអំពើហិង្សាលើយេនឌ័រ ដែលធ្វើឡើងនៅសាលាស្រុកពួក ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន (ភូមិ ឃុំ នគរបាល ឃុំ ស្រុក) និងអង្គការដៃគូ សរុបចំនួន ៥៣ នាក់/ស្ត្រី ៣៤ នាក់ មកពីឃុំចំនួន ១៤ ក្នុងស្រុកពួក។

គោលបំណងនៃកិច្ចប្រជុំនេះគឺ៖ ១.ពង្រឹងការផ្តល់សេវាពហុវិស័យ ដើម្បីឆ្លើយតបនឹងអំពើហិង្សាលើស្ត្រី និងកុមារីប្រកបដោយគុណភាព ប្រសិទ្ធភាព និងរួមបញ្ចូលតាមរយៈកិច្ចសហប្រតិបត្តិការរវាងអ្នកផ្តល់សេវា និងអ្នកពាក់ព័ន្ធ។ ២-ការផ្តល់ឱកាសដល់បណ្តាញសន្តិភាពយេនឌ័រ (GPN) ស្រុកបន្ទាយស្រី ដល់គ្រប់ករណីរ៉ាំរ៉ៃ ដែលគេគិតថាមិនអាចដោះស្រាយបាននៅថ្នាក់មូលដ្ឋាន ត្រូវពិភាក្សារកដំណោះស្រាយរួមគ្នា។

#WomenEmpowerToEndGenderBasedViolence
#EndingViolenceAgainstWomenAndGirls