ទីតាំង៖ ភូមិគោកដូង ខេត្តសៀមរាប
សង្ខេបសេចក្ដី៖ តាមរយៈគម្រោងប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុរបស់អង្គការបន្ទាយស្រី លោក គ្រី ចោម បានរៀនជំនាញថ្មីៗ ដែលធ្វើឲ្យស្ថានភាពរស់នៅរបស់គ្រួសារគាត់ប្រសើរឡើង។
លោក គ្រី ចោម អាយុ ៥៩ ឆ្នាំ មិនតែងតែមានកសិដ្ឋានបន្លែទេ។ “មុនពេលដែលខ្ញុំចាប់ផ្តើមដាំបន្លែកាលពី២ឆ្នាំមុន គឺខ្ញុំមិនមានអ្វីធ្វើឡើយបន្ទាប់ពីរដូវច្រូតកាត់ ដូច្នេះខ្ញុំតែងតែទៅផឹកស៊ីស្រវឹងជាមួយមិត្តភក្តិ។ ពេលខ្លះពេលខ្ញុំផឹក ខ្ញុំបានប្រើអំពើហិង្សាទៅលើប្រពន្ធទៀតផង»។
គ្រួសាររបស់ ចោម គឺជាគ្រួសារមួយក្នុងចំណោម ២០ គ្រួសារដែលបានចូលរួមក្នុងគម្រោងប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុរបស់អង្គការបន្ទាយស្រីក្នុងខេត្តសៀមរាបក្នុងឆ្នាំ ២០១១ ដោយបានទទួលការបណ្តុះបណ្តាលស្តីពីការជ្រើសរើសពូជ ជីសរីរាង្គ និងជំនាញបច្ចេកទេសដាំបន្លែ។ «បន្ទាប់ពីទទួលបានការគាំទ្រពីគម្រោងប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ខ្ញុំបានប្តូរទម្លាប់ចាស់ក្នុងការដាំដំណាំ។ ពីមុនខ្ញុំប្រើសារធាតុគីមីច្រើនណាស់ ឥឡូវខ្ញុំប្រើតែជីធម្មជាតិ ហើយផលិតផលរបស់ខ្ញុំល្អជាងមុន។ កាលមុន ខ្ញុំធ្លាប់ប្រើស្នោរផ្លាស្ទីកជាជីទៀតផង” លោក ចោម និយាយទាំងសើច។ “ឥឡូវនេះខ្ញុំប្រើវាសម្រាប់ទប់ដីឱ្យខ្ពស់ ដើម្បីការពារសួនបន្លែវាពីការជន់លិចប៉ុណ្ណោះ”។
ការកាន់កាប់ដីតូចមួយរបស់គ្រួសារលោកចោម គឺគួរអោយចាប់អារម្មណ៍ណាស់ ដោយលោកមានចំការ១ជួរដេក ដោយមានដាំស្ពៃក្ដោប ជី និងត្រប់វែង ។ “ពីមុនខ្ញុំធ្លាប់គិតថា អ្នកត្រូវតែជាអ្នកមាន ដើម្បីអាចមានកសិដ្ឋានដាំដុះបាន ប៉ុន្តែឥឡូវនេះខ្ញុំដឹងថា វាមិនមែនជាការពិតនោះទេ។ អ្នកអាចប្រើសម្ភារៈក្នុងស្រុក ហើយបើជំនាញថ្មីមួយចំនួន នោះវានឹងមានផលិតភាពច្រើនជាងមុន។ ខ្ញុំបាននិយាយប្រាប់រឿងនេះទៅអ្នកជិតខាងខ្ញុំដែរ» លោក ចោម និយាយ។
លោកចោម មិនមានដីសម្រាប់ធ្វើស្រែទេ ដូច្នេះគាត់បានយកប្រាក់កម្ចីពីគម្រោងឥណទានភូមិរបស់គាត់ទៅជួលដីស្រែពីអ្នកជិតខាង ដោយប្រើប្រាស់ប្រាក់ចំណេញដើម្បីបញ្ជូនកូនរបស់គាត់ទៅសាលារៀន។ ប្រពន្ធរបស់លោកចោម ជាអ្នកសម្របសម្រួលសហគមន៍នៅក្នុងភូមិ ហើយអ្នកស្រីក៏លក់បន្លែដែលគាត់ដាំនៅឯផ្សាររាល់ព្រឹកដែរ។ “ពីមុនខ្ញុំខឹងប្រពន្ធខ្ញុំដែលចំណាយពេលតិចតួចនៅផ្ទះ នៅពេលគាត់មានទំនួលខុសត្រូវថ្មីរបស់គាត់ដែលលជាអ្នកសម្របសម្រួលសហគមន៍។ ប៉ុន្តែឥឡូវនេះខ្ញុំដឹងថាវាមានសារៈសំខាន់ខ្លាំងណាស់ ដោយឃើញគាត់សកម្ម ហើយខ្ញុំឃើញគាត់រីកចម្រើនច្រើនណាស់ដែលគាត់ធ្វើការនៅក្នុងសហគមន៍” លោក ចោម និយាយ។ “ខ្ញុំសប្បាយចិត្តណាស់។ អ្វីៗគឺល្អជាងមុនច្រើន»។