ពិធីសម្ភោពជាផ្លូវការនៃផែនការយុទ្ធសាស្រ្ត (២០២៥ – ២០២៩)
ក្រោមប្រធានបទ “សកម្មភាពបរិយាបន្នដើម្បីសមភាពយេនឌ័រ និងជីវភាពរស់នៅប្រកបដោយចីរភាព”

អង្គការបន្ទាយស្រីមានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសជាផ្លូវការនូវផែនការយុទ្ធសាស្រ្តថ្មី ២០២៥ ២០២៩ ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងអនុវត្តផែនការយុទ្ធសាស្រ្តថ្មីចាប់ពី ខែមករា ឆ្នាំ២០២៥ នេះ។ ផែនការយុទ្ធសាស្រ្តថ្មីរបស់យើង នឹងផ្ដោតជាចម្បងលើយុទ្ធសាស្រ្តចំនួនបួន ដែលរួមមាន៖
១) ការពង្រឹងភាពអង់អាចស្រ្តីលើផ្នែកសេដ្ឋកិច្ច
២) ការដោះស្រាយបញ្ហាអំពើហិង្សាផ្អែកលើយេនឌ័រ
៣) ការពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រី
៤) ជំរុញការអភិវឌ្ឍន៍ និងកិច្ចខិតខំប្រឹងប្រែងនូវការងារតស៊ូមតិ របស់អង្គការបន្ទាយស្រី
អង្គការបន្ទាយស្រី សូមយកឱកាសនេះ ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការយុទ្ធសាស្ត្រថ្មី របស់យើង និងដើម្បីថ្លែងអំណរគុណដល់ដៃគូផ្តល់មូលនិធិនាពេលកន្លងមក និងបច្ចុប្បន្នរបស់យើងមានដូចជា៖ អង្គការ FHI360, DKN, DCA, DP, Oxfam, MCIC, CARE, TI, Un-Women, UN, Women-NY, WaterAid, BFDW, UN4Coop, WR, AYL, GIZ, ដែល បានលះបង់ និងគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់អង្គការបន្ទាយស្រី ដែលបាននាំមកនូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងរយៈពេល ៥ឆ្នាំ នៃផែនការយុទ្ធសាស្ត្រ ២០២០-២០២៤ របស់យើង។ សំខាន់ជាងនេះទៅទៀត ដោយមានកិច្ចសហការល្អ និងការគាំទ្រពីអាជ្ញាធរថ្នាក់ក្រោមជាតិ និងក្រសួងកិច្ចការនារី អង្គការបន្ទាយស្រី បានធ្វើឱ្យខ្លួនក្លាយជាភ្នាក់ងារមួយនៃការផ្លាស់ប្ដូរក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចស្ត្រីនៅកម្ពុជា ជាពិសេសនៅក្នុងខេត្តគោលដៅទាំងពីរ គឺសៀមរាប និងបាត់ដំបង។